Introduction

តើក្រុមហ៊ុន ARGO ផ្តល់សេវាកម្មអ្វីខ្លះ?

ARGO គឺជាក្រុមហ៊ុនប្រឹក្សាយោបល់លើសេវាកម្មអន្តោប្រវេសន៍។ ARGO បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ហើយមានការិយាល័យកណ្តាលនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីធានាថាអតិថិជនដែលប្រើប្រាស់សេវាកម្មរបស់យើងទទួលបានឪកាសការងារ ក្រុមហ៊ុន ARGO បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានាអាមេរិកមួយចំនួនដែលត្រូវការអ្នកធ្វើជាច្រើននាក់នៅតាមរដ្ឋនានានៃសហរដ្ឋអាមេរិក។ ARGO ក៏បានសហការជាមួយក្រុមហ៊ុនមេធាវីមួយដែលមានមូលដ្ឋាននៅរដ្ឋ Tennessee ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួយរៀបចំឯកសារអតិថិជនរបស់យើងសម្រាប់ការដាក់ពាក្យនៅក្រសួងសេវាសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) និងក្រសួងការបរទេសសហរដ្ឋអាមេរិក (DOS) ។ ក្រុមហ៊ុនច្បាប់នេះ ធ្លាប់បានជួយបេក្ខជនជាច្រើននាក់ឱ្យផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដោយជោគជ័យទាំងគ្រួសារ។

Our Services

តើចង់រស់នៅប្រទេសអូស្ត្រាលីតាមរយៈរៀនជំនាញទេ?

វៃឆ្លាតជ្រើសរើសមុខវិជ្ជាសិក្សាត្រូវ អាចធ្វើអោយអ្នកមានឱកាសធ្វើការងារ និងរស់នៅប្រទេសអូស្ត្រាលី

កម្មវិធីទៅធ្វើការដើម្បីទៅរស់នៅអាមេរិក EB3

ទទួលបានគ្រិនកាតមានសុពលភាព១០ឆ្នាំទាំងគ្រួសារ ទៅរស់នៅអាមេរិកទាំងគ្រួសារស្របច្បាប់ជារៀងរហូត

កម្មវីធីវិនិយោគ EB5 ដើម្បីរស់នៅអាមេរិក

វិនិយោគចាប់ពី​$800,000 នឹងទទួលបានគ្រិនកាតទាំងគ្រួសារ ដើម្បីទៅរស់នៅអាមេរិកស្របច្បាប់រហូត

News

សិក្ខាសាលានៅរាជធានីភ្នំពេញ CKCC

September 09, 2022

នៅថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំសិក្ខាសាលាស្តីពីឪកាសការងារ និងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារស្របច្បាប់តាមរយៈទៅធ្វើការងារគ្មានជំនាញ និងដំណើរការដាក់ពាក្យតាមកម្មវិធី EB-3។ ​សិក្ខាសាលានេះនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ-កម្ពុជាកូរ៉េ CKCC ចាប់ពីម៉ោង ៩ ព្រឹក។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកមេធាវី Paul Ruby ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក។ លោកមេធាវី Paul Ruby គឺជាម្ចាស់ក្រុមហ៊ុនច្បាប់ Ruby Law Group ជំនាញទៅលើសេវាកម្មអន្តោប្រវេសន៍​ ហើយមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។

សិក្ខាសាលានៅរាជធានីភ្នំពេញ CJCC

September 09, 2022

នៅថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានរៀបចំសិក្ខាសាលាស្តីពីឱកាសការងារ និងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារស្របច្បាប់តាមរយៈទៅធ្វើការងារគ្មានជំនាញ និងដំណើរការដាក់ពាក្យតាមកម្មវិធី EB-3។ ​សិក្ខាសាលានេះនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ-កម្ពុជាកូរ៉េ CKCC ចាប់ពីម៉ោង ៩ ព្រឹក។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតដោយមានការចូលរួមពីលោកមេធាវី Paul Ruby ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក។ លោកមេធាវី Paul Ruby គឺជាម្ចាស់ក្រុមហ៊ុនច្បាប់ Ruby Law Group ជំនាញទៅលើសេវាកម្មអន្តោប្រវេសន៍​ ហើយមានទីតាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។  

សកម្មភាពសិក្ខាសាលានៅភ្នំពេញ​

July 25, 2022

កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅរាជធានីភ្នំពេញ ធ្វើនៅមជ្ឈមណ្ឋលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ ដោយមានអ្នកចូលរួមជាង ២៥០នាក់។ https://youtu.be/jkEFEqAijfQ?si=5O8m9uargsVNIKGc&t=20

សកម្មភាពសិក្ខាសាលានៅសៀមរាប

July 25, 2022

កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅខេត្តសៀមរាប នៅសណ្ឋាគារ អង្គរ ដោយមានអ្នកចូលរួមជាង ១៥០នាក់។

សកម្មភាពសិក្ខាសាលានៅខេត្តបាត់ដំបង

July 25, 2022

កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅខេត្តបាត់ដំបង នៅសាលាបថមសិក្សាជាស៊ីមដោយមានអ្នកចូលរួមជាង ១៥០នាក់។  

សកម្មភាពសិក្ខាសាលានៅខេត្តព្រះសីហនុ

July 25, 2022

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំសិក្ខាសាលានៅខេត្តព្រះសីហនុ នៅសណ្ឋាគារ Brian ដោយមានអ្នកចូលរួមជាង ៥០នាក់។

Question & Answer

តើកម្មវិធី EB-3 (Employment-Based) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំណា?​

កម្មវិធី EB-3 (Employment-Based) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩០

តើរយះពេលប៉ុន្មានខែទើបទទួលបាន គ្រិន កាត Green Card ពេលទៅដល់សហរដ្ឋអាមេរិក?

បើឆាប់ ៣ខែ បើយូរ អាច ៦ខែ

តើប្រពន្ធអាចធ្វើការបានទេ ពេលទៅដល់សហរដ្ឋអាមេរិក?

ពិតជាបាន

តើទទួលបាន គ្រិនកាត Green Card ដែលមានសុពលភាព ១០ឆ្នាំ ទាំងប្តី ប្រពន្ធ និងកូនៗ ពេលទៅដល់រដ្ឋអាមេរិកមែនទេ?

ពិតជាត្រឹមត្រូវ គឺទទួលបានទាំងអស់គ្នា

តើត្រូវការឯកសារអ្វីខ្លះសម្រាប់ដាក់ពាក្យដំណាក់កាលទី១?

លិខិតឆ្លងដែន, ប្រវត្តិរូប CV​​, សៀវភៅគ្រួសារ (របាយការពិនិត្យទឹកនោម សម្រាប់តែរោងចក្រមួយចំនួន)

តើក្រុមហ៊ុនជួយអ្វីខ្លះ បើបេក្ខជនធ្លាក់ក្រោយការសំភាសនៅស្ថានទូតដែលមិនមែនជាកំហុសរបស់បេក្ខជន?​

មេធាវីរបស់ក្រុមហ៊ុននឹងជួយដាក់ពាក្យអោយម្តងទៀត ដោយបេក្ខជនមិនចាំបាច់បង់ថ្លៃសេវាមេធាវីម្តងទៀតទេ។

តើដាក់ពាក្យទៅធ្វើការតាមកម្មវិធីនេះ គេត្រូវការជំនាញ សញ្ញាបត្រ និងជំនាញភាសាខ្ពស់ទេ?

មិនតម្រូវទេ។ នេះជាកម្មវិធីទៅធ្វើការសម្រាប់បេក្ខជនមិនមានជំនាញ។ បេក្ខជនត្រូវរៀនភាសាអង់គ្លេសកម្រិតមូលដ្ឋាន ក្រោយដាក់ពាក្យរួចហើយ។

តើត្រូវមានលក្ខ័ណអ្វីខ្លះទើបអាចដាក់ពាក្យទៅធ្វើការតាមកម្មវិធីនេះបាន?

បងប្អូនត្រូវតែបំពេញលក្ខ័ណខាងក្រោមនេះជាដាច់ខាត ទើបអាចដាក់ពាក្យបាន៖ -មិនចាញ់ក្លិនឆ្អាប និងឈាម -មិនមានជំងឺឆ្លង ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម -ជំងឺអេត៍ ជំងឺរបេង ជំងឺសួត ជំងឺឃ្លង់ -មិនមានបទឧក្រិដ្ឋ មិនប្រើសារជាតិញៀន -ត្រូវមានព័ត៌មាន និងឯកសារពិត ត្រឹមត្រូវ -មិនធ្លាប់សំភាសធ្លាក់ស្ថានទូតអាមេរិក -មានលទ្ធភាពអាចបង់ថ្លៃសេវាមេធាវី

បើខ្ញុំមានគ្រប់លក្ខ័ណហើយ តើឪកាសជាប់ច្រើនទេ?

ឪកាសធ្លាក់សឹងតែគ្មាន

នៅពេលសំភាសនៅស្ថានទូតអាមេរិក តើមន្ត្រីទូតអាចសួរយើងពីអ្វីខ្លះ?

មន្ត្រីទូតអាចសួរអ្នកច្រើនជាងអ្វីដែលបានរៀបរាប់ខាងក្រោមអំពី៖ -គោលបំណង និងហេតុផលរបស់អ្នកដែលចង់មកធ្វើការនៅអាមេរិក -ព័ត៌មានពីខ្លួនអ្នក និងគ្រួសារ -ទំនាក់ទំនងប្តី និងប្រពន្ធ ចំពោះអ្នករៀបការថ្មីថ្មោង -ព័ត៌មានពីរោងចក្រ និងពីរដ្ឋអ្នកទៅធ្វើការ -ព័ត៌មានពីក្រុមហ៊ុនផ្តល់សេវាកម្ម -ការចំណាយក្នុងការដាក់ពាក្យ

តើកត្តា និងមូលហេតុអ្វីខ្លះដែលអាចធ្វើអោយយើងធ្លាក់ការសម្ភាសនៅស្ថានទូតអាមេរិក?

-រឿងសំខាន់ជាងគេ គឺការកុហក -មិនមានសុខភាពល្អ មិនអាចឈធ្វើការបាន ៨ម៉ោងក្នុងមួយថ្ងៃ -ចាញ់ក្លិនឆ្អាប និងឈាម -មានជំងឺឆ្លង ជំងឺកាមរោគ -ជំងឺទឹកនោមផ្អែម -ជំងឺអេត៍ ជំងឺរបេង ជំងឺសួត ជំងឺឃ្លង់ -ធ្លាប់មានបទឧក្រិដ្ឋ ធ្លាប់ប្រើសារជាតិញៀន -ឯកសារមិនពិត មិនត្រឹមត្រូវ និងការភូតកុហកលាក់បាំងព័ត៌មាន -ធ្លាប់សំភាសធ្លាក់ស្ថានទូតអាមេរិក ឬខូចឈ្មោះ (black list)

តើការរៀបចំឯកសារ រហូតដល់ថ្ងៃសម្ភាសន៍មានរយៈពេលប៉ុន្មាន?

ជាមធ្យមកម្មវិធីមានរយះពេលក្នុងចន្លោះពី មួយឆ្នាំកន្លះ ទៅ ៣ឆ្នាំ ឬអាចលើសនេះក៏មាន វាអាស្រយ័ទៅតាម Case (សំណុំរឿង) នីមួយៗ។ សំណុំរឿងខ្លះអាចមានរយះពេល ១៨ខែ គាត់ទទួលការហៅសម្ភាសន៍លឿន ហើយករណីខ្លះទៀតអាចមានរយះពេល​២ឆ្នាំ។ ក្នុងករណីខ្លះ ប្រសិនបើខាងរោងចក្រគេចាប់ឯកសារមកពិនិត្យ ឬស្ថានទូតគេចង់ឆែកសំណុំរឿងរបស់យើង នោះប្រហែល២ឆ្នាំកន្លះ ទៅ ៣ឆ្នាំ ឬលើសហ្នឹង។

តើពួកខ្ញុំមានការចុះកិច្ចសន្យា ឬកុងត្រាការងារ ជាមួយរោងចក្រដែរឬទេ?

មាន

តើខ្ញុំអាចឈប់មុនកិច្ចសន្យា ឬកុងត្រាការងារជាមួយរោងចក្របានដែរឬទេ?

មិនបានទេ។ ឈប់មុនកិច្ចសន្យា ឬកុងត្រាការងារជាមួយរោងចក្រ លោកអ្នកអាចត្រូវគេដកយកគ្រិនកាតវិញ ហើយខូចក្រេឌិតទៀត។

Get In touch